គណៈរដ្ឋមន្ត្រីរបស់វៀតណាម បានកាត់បន្ថយមកត្រឹម ១៤ក្រសួង បន្ទាប់ពីរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ

បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចស្តីពីការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់វៀតណាមមកត្រឹម ១៤ ក្រសួង និងស្ថាប័នថ្នាក់រដ្ឋមន្ត្រីចំនួន ៣ ដែលជាការធ្លាក់ចុះចំនួន ៥ ចាប់ពីដើមអាណត្តិនៃរដ្ឋសភាក្នុងឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងសំណង់ត្រូវបានបង្កើតឡើងដោយការ រួមបញ្ចូលគ្នាជាមួយក្រសួងដឹកជញ្ជូន។ ក្រសួងថ្មីទទួលមរតកមុខងារភាគច្រើន នៃអតីតក្រសួងទាំងពីរ ខណៈដែលការទទួលខុសត្រូវលើការប្រឡង និងចេញប័ណ្ណបើកបរត្រូវបានផ្ទេរ ទៅក្រសួងសន្តិសុខសាធារណៈ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងនេះទទួលមរតកនូវទំនួលខុសត្រូវដែលមានស្រាប់ ហើយទទួលយកការគ្រប់គ្រង កាត់បន្ថយភាពក្រីក្រពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងដោយការ ច្របាច់បញ្ចូលគ្នាជាមួយក្រសួងព័ត៌មាន និងទំនាក់ទំនង។ ខណៈពេលដែលទំនួលខុសត្រូវ ភាគច្រើនរបស់ក្រសួងទាំងពីរនៅដដែល ការគ្រប់គ្រងសារព័ត៌មាន និងការបោះពុម្ពត្រូវបានផ្ទេរទៅក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ចំណែកក្រសួងមហាផ្ទៃ ត្រូវបានបញ្ចូលគ្នាជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ … Continue reading គណៈរដ្ឋមន្ត្រីរបស់វៀតណាម បានកាត់បន្ថយមកត្រឹម ១៤ក្រសួង បន្ទាប់ពីរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ