ក្រុមហ៊ុនអាមេរិក ខាតបង់ជាង ៣០០ពាន់លានដុល្លារ ដោយសារតែការរើចេញពីប្រទេសរុស្ស៊ី
បរទេស៖ លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ក្រុមហ៊ុនអាមេរិកបានខាតបង់ច្រើនជាង ៣០០ពាន់លានដុល្លារ ដោយសារការចាកចេញពីទីផ្សាររុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។ លោកបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវបង្កើតការសន្ទនាឡើងវិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែន លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលមិនធ្លាប់មានពីមុនមកក្នុងគោលបំណង ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីមានអស្ថិរភាព និងបង្ខំឱ្យទីក្រុងម៉ូស្គូបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួន។ វិធានការនេះ រួមជាមួយនឹងការប្រឆាំងទណ្ឌកម្មរបស់ក្រុងម៉ូស្គូ បាននាំឱ្យក្រុមហ៊ុនលោកខាងលិចជាច្រើន ដកខ្លួនចេញពីអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ដោយបាត់បង់ការវិនិយោគ និងប្រាក់ចំណេញរាប់ពាន់លានដុល្លារ។ យោងតាមការប៉ាន់ប្រមាណពីសាលា គ្រប់គ្រងសាកលវិទ្យាល័យ Yale គឺថា មានក្រុមហ៊ុនបរទេសជាង ១.០០០ បានកាត់បន្ថយប្រតិបត្តិការដោយស្ម័គ្រចិត្ត នៅក្នុងប្រទេសរុស្ស៊ីដល់កម្រិតមួយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ លោក Dmitriev បានប្រាប់ CNN កាលពីថ្ងៃអង្គារថា “អាជីវកម្មរបស់សហរដ្ឋអាមេរិកបានខាតបង់ជាង ៣០០ ពាន់លានដុល្លារពីការចាកចេញពីទីផ្សាររុស្ស៊ី” ។ … Continue reading ក្រុមហ៊ុនអាមេរិក ខាតបង់ជាង ៣០០ពាន់លានដុល្លារ ដោយសារតែការរើចេញពីប្រទេសរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed