លោក ត្រាំ៖ ពន្ធលើរថយន្ត របស់សហរដ្ឋអាមេរិក ទំនងជាត្រូវបានកំណត់ នៅប្រហែល ២៥%
វ៉ាស៊ីតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធដែលបានស្នើឡើង របស់លោកលើរថយន្ត នាំចូលនឹងទំនងជា មានចំនួន ២៥ភាគរយ” ហើយតម្លៃដែលដាក់លើ semiconductors និងឱសថនឹងមានអត្រាដូចគ្នា ឬខ្ពស់ជាងនេះទៅទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក ត្រាំ បានឲ្យដឹងនៅលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ លោកប្រហែលជានឹង ប្រកាសអំពីអត្រាពន្ធរថយន្តថ្មីនៅថ្ងៃទី ២ ខែមេសា។ នៅពេលសួរអំពីពន្ធលើបន្ទះឈីប និងឱសថ លោក ត្រាំ បានឲ្យដឹងថា វានឹងមាន “២៥ភាគរយ និងខ្ពស់ជាងនេះ ហើយវានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែយើងចង់ផ្តល់ ពេលវេលាឱ្យពួកគេចូលមក” ។ លោកបានបន្តថា “ដោយសារតែអ្នកដឹងនៅពេល ដែលពួកគេចូលមកក្នុងសហរដ្ឋអាមេរិក ហើយពួកគេមានរោងចក្រ ឬរោងចក្ររបស់ពួកគេនៅទីនេះ វាមិនមានការយកពន្ធទេ ដូចនេះយើងចង់ផ្តល់ឱកាសឲ្យគេបន្តិច”។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងដាក់ចេញ ពន្ធលើរថយន្តនៅជុំវិញថ្ងៃទី … Continue reading លោក ត្រាំ៖ ពន្ធលើរថយន្ត របស់សហរដ្ឋអាមេរិក ទំនងជាត្រូវបានកំណត់ នៅប្រហែល ២៥%
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed