យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង

បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅភាគខាងត្បូង ឆ្ងាយខុសពីធម្មតា តាមឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសអូស្ត្រាលីក្នុងបេសកកម្មមិនស្គាល់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញកាលពីមួយសប្តាហ៍មុនថា កប៉ាល់ចម្បាំង បានធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍ និងសមុទ្រ Coral ហើយកំពុងខិតជិតភាគឦសាន នៃប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កប៉ាល់ចិន – នាវាចម្បាំងកងទ័ពជើងទឹក Hengyang, នាវា Zunyi និងនាវា Weishanhu – បាន “នៅឆ្ងាយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលី” ។ មន្ត្រីការពារជាតិមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ លើរបាយការណ៍របស់កាសែត Financial Times ដែលថា ក្រុមបេសកកម្មមកពីយោធា របស់ប្រទេសចិន កងទ័ពរំដោះប្រជាជន ស្ថិតនៅចម្ងាយ ២៧៨ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងស៊ីដនី នោះទេ។ … Continue reading យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង