ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការដំឡើង ពន្ធគយរបស់អាមេរិក

ប៉េកាំងៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao បានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធបន្ថែម ១០ ភាគរយលើទំនិញរបស់ចិន ដោយសារបញ្ហា ទាក់ទងនឹងសារធាតុ fentanyl ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Howard Lutnick លេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មី ដោយអបអរសាទរ លោកក្នុងការចូលកាន់តំណែង។ លោកបានលើកឡើងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានចូលរួមក្នុង កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើការគ្រប់គ្រង សារធាតុ fentanyl ហើយលទ្ធផលសំខាន់ៗ ត្រូវបានសម្រេច ដោយលោកបានបន្ដថា ការដំឡើងពន្ធឯកតោភាគី ដែលដាក់ដោយ សហរដ្ឋអាមេរិក បានរំខានដល់ទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរ។ លោកបានលើកឡើងថា ប្រទេសចិនសង្ឃឹមថានឹងដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ស្មើៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាសមាសធាតុដ៏សំខាន់ របស់ទំនាក់ទំនងចិន-អាមេរិក។ ។ យោងតាមលោក Wang បានឱ្យដឹងថា … Continue reading ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការដំឡើង ពន្ធគយរបស់អាមេរិក