ប្រធានាធិបតីម៉ិកស៊ិក អះអាងថា លោកស្រី មិនខ្លាចការគំរាមកំហែង របស់លោក ត្រាំ នោះទេ
ម៉ិចស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការគំរាមកំហែងរបស់លោក ក្នុងការនិរទេសខ្លួនទ្រង់ទ្រាយធំ ពន្ធគយ និងអន្តរាគមន៍យោធា ដើម្បីប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន ខណៈដែលលោកស្រី មានការគាំទ្រ ពីប្រជាជនម៉ិកស៊ិក។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួរថាតើប្រធានាធិបតី ម៉ិកស៊ិក ខ្លាចការគំរាមកំហែងរបស់លោក ត្រាំ ដែរឬទេ លោកស្រី Sheinbaum បានឆ្លើយតបថា “ទេ ខ្ញុំមានការគាំទ្រពីប្រជាជន ។ នៅពេលដែលមនុស្សម្នាក់ មានភាពប្រាកដប្រជា និងជឿជាក់ ហើយដឹងពីគោលការណ៍ របស់នរណាម្នាក់ ហេតុអ្វីបានជាគេត្រូវខ្លាច?” ។ លោកស្រីបានបន្ធូរបន្ថយ ការព្រួយបារម្ភ ចំពោះវិធានការរបស់លោក ត្រាំ ដោយកត់សម្គាល់ថា មានការសន្ទនាបន្ត រវាងរដ្ឋាភិបាលទាំងពីរ ។ ប្រធានាធិបតីរូបនេះ បានឲ្យដឹងថា លោកស្រីនឹងមិនអនុញ្ញាត ឱ្យមានការរំលោភលើ អធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិកនោះទេ ប៉ុន្តែ “ប្រសិនបើវាត្រូវបានរំលោភនោះ មានប្រទេសទាំងមូល ដើម្បីការពារមាតុភូមិ”។ សេចក្តីថ្លែងការណ៍របស់លោកស្រី … Continue reading ប្រធានាធិបតីម៉ិកស៊ិក អះអាងថា លោកស្រី មិនខ្លាចការគំរាមកំហែង របស់លោក ត្រាំ នោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed