លោក Zelensky និយាយអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីលាលែងចេញពីតំណែង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសម្តែងការត្រៀមខ្លួន ដើម្បីខ្លួនហើយ ដើម្បីទទួលយកការផ្លាស់ប្តូរ ជំហររបស់គាត់សម្រាប់ សមាជិកភាព ណាតូ ហើយចុះចេញពីតំណែង ប្រសិនបើចាំបាច់ ដើម្បីសម្រេចបាន សន្តិភាពនៅអ៊ុយក្រែន ។ ថ្លែងនៅនៅក្នុងព្រឹត្តិការណ៍មួយដែលហៅឈ្មោះ ‘អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៥ ’នៅទីក្រុងគៀវកាលពីថ្ងៃសៅរ៍ លោក Zelensky បាននិយាយថា គាត់មិនមានបំណងបន្តកាន់អំណាច អស់រយៈពេលជាច្រើនឆ្នាំទៀតនោះទេ។ លោក Zelensky បានថ្លែងបែបនេះថា ៖ ប្រសិន បើសន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើអ្នកពិតជាត្រូវការ ឱ្យខ្ញុំចាកចេញពីមុខ តំណែងរបស់ខ្ញុំ នោះខ្ញុំត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំអាចដោះដូរនេះឲ្យណាតូបាន បើមានលក្ខខណ្ឌបែបនេះ។ ខ្ញុំកំពុងផ្តោតលើសន្តិសុខអ៊ុយក្រែនសព្វថ្ងៃនេះ មិនមែនក្នុងរយៈពេល២០ឆ្នាំទេ ហើយខ្ញុំក៏មិនមានបំណងកាន់អំណាច រាប់ទសវត្សរ៍ដែរ ។ មេដឹកនាំអ៊ុយក្រែនក៏ បាននិយាយអំពីជម្លោះដែលកំពុងបន្តដោះស្រាយជាមួយសហរដ្ឋអាមេរិក ផងដែរទាក់ទងនឹងកិច្ច ព្រមព្រៀងបានស្នើឡើង ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកសំណង សម្រាប់ជំនួយយោធា ដែលខ្លួនបានផ្តល់ជាមួយ នឹងប្រាក់ចំណូលពី ធនធានធម្មជាតិរបស់អ៊ុយក្រែន។ គួរឲ្យដឹងដែរថាលោក … Continue reading លោក Zelensky និយាយអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីលាលែងចេញពីតំណែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed