ប៉េកាំង៖ ក្រុមប្រឹក្សាពាណិជ្ជកម្មចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានឲ្យដឹងថា សហគមន៍ធុរកិច្ច របស់ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលលាតសន្ធឹង លើគោលគំនិតនៃសន្តិសុខជាតិ និងរារាំងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ អ្នកនាំពាក្យរបស់ CCPIT បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួរ អំពីអនុស្សរណៈ “គោលនយោបាយ វិនិយោគដំបូង របស់អាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកមិនត្រឹមតែដាក់កំហិត លើការវិនិយោគពីប្រទេសចិន ក្នុងវិស័យពីបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការថែទាំសុខភាព កសិកម្ម ថាមពល ដល់វត្ថុធាតុដើម តាមរយៈការពិនិត្យសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច និងសវនកម្មហិរញ្ញវត្ថុ ដើម្បីពង្រឹងការគ្រប់គ្រងលើការវិនិយោគនៅក្នុងប្រទេសចិន ទាក់ទងនឹងវិសាលភាពឧស្សាហកម្ម ប្រភេទការវិនិយោគ និងប្រភពមូលនិធិ។ អ្នកនាំពាក្យបានព្រមានថា ប្រសិនបើអនុវត្ត វិធានការទាំងនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការអាជីវកម្មធម្មតា ធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងរំខានដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ អ្នកនាំពាក្យរូបនេះបានជំរុញឱ្យភាគី សហរដ្ឋអាមេរិកគោរពច្បាប់ សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ នៃការប្រកួត ប្រជែងដោយយុត្តិធម៌ បញ្ជាក់ពីព្រំដែន … Continue reading សហគមន៍ធុរកិច្ចចិន ប្រឆាំងនឹងការពង្រីកគំនិត សន្តិសុខជាតិ របស់អាមេរិក ដែលរារាំងដល់ការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed