FT៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក Scott Bessent ចេញមកទាំងញ័រដៃ ក្រោយត្រូវប្រធានាធិបតីអ៊ុយក្រែន ស្រែកដាក់ នៅក្នុងជំនួបទល់មុខគ្នា

បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានរិះគន់មន្ត្រីកំពូលមួយរូបរបស់លោក ដូណាល់ ត្រាំ ជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកដែលឱ្យទីក្រុង គៀវ ប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការខកចិត្តរបស់លោក ហ្សេលេនស្គី ត្រូវបានគេរាយការណ៍ថា បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារ ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Scott Bessent នៅទីក្រុង គៀវ កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ អ្នកដែលមិនស្គាល់អត្តសញ្ញាណម្នាក់ដែល មានវត្តមាននៅការិយាល័យបានអះអាងថា “សំឡេងដែលស្រែកពីខាងក្នុង គឺបានលាន់លឺយ៉ាងច្បាស់” ។ ប្រធានាធិបតីអ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានបញ្ចេញកំហឹងនៅពេលដែលលោក Bessent ជំរុញឱ្យមានការចុះហត្ថលេខាភ្លាមៗលើកិច្ចព្រមព្រៀងនេះ ដែលជាការបដិសេធលោក ហ្សេលេនស្គី បានបដិសេធ។ សារព័ត៌មាន FT បានដកស្រង់ប្រភពថា “គាត់ខឹងខ្លាំងណាស់” ។ កាសែតនេះក៏បានពណ៌នាអំពីស្ថានភាពរបស់លោក Bessent បន្ទាប់ពីកិច្ចប្រជុំថា … Continue reading FT៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក Scott Bessent ចេញមកទាំងញ័រដៃ ក្រោយត្រូវប្រធានាធិបតីអ៊ុយក្រែន ស្រែកដាក់ នៅក្នុងជំនួបទល់មុខគ្នា