បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ICC) ស៊ើបអង្កេតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមន្ត្រីកំពូលនៃរដ្ឋបាលរបស់គាត់ដោយចោទប្រកាន់ ពួកគេថាបានដើរតួសំខាន់សម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា។ អង្គការដែលមានឈ្មោះ ប្រជាធិបតេយ្យសម្រាប់ពិភពអារ៉ាប់ឬ DAWN បានដាក់សំណើរបស់ខ្លួនជាមួយរដ្ឋអាជ្ញា ICC លោក Karim Khan កាលពីខែមុននេះបើយោងតាម សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ ដោយអង្គការមិនរកប្រាក់ចំណេញមួយនេះ។ កាលពីឆ្នាំមុន លោក Khan ទទួលបានដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ក៏ដូចជាឥស្សរជនបីនាក់នៅក្នុងថ្នាក់ដឹកនាំក្រុម Hamas ជុំវិញឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានចោទប្រកាន់។ សេចក្តីប្រកាសព័ត៌មានបាននិយាយថា លោក Biden អតីតរដ្ឋមន្ត្រីការបរទេស Antony Blinken និងអតីតរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានធ្វើ ការសម្រេចចិត្តប្រកបដោយចេតនា និងគោលបំណង ដើម្បី ផ្តល់ការគាំទ្រផ្នែកយោធា នយោបាយ និងសាធារណៈ ដើម្បីជួយសម្រួលដល់ឧក្រិដ្ឋកម្ម របស់អ៊ីស្រាអែលនៅក្នុងតំបន់ Gaza … Continue reading តុលាការអន្តរជាតិ ត្រូវបានគេអំពាវនាវឲ្យចាប់ផ្តើម ធ្វើការស៊ើបអង្កេតទៅលើ អតីតប្រធានាធិបតីអាមេរិក Joe Biden
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed