កូរ៉េខាងជើង កំពុងបញ្ជូនទាហាន បន្ថែមជាង ១០០០ នាក់ទៀតទៅកាន់រុស្ស៊ី
សេអ៊ូល៖ បើតាមមន្ត្រីយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា អាជ្ញាធរបានរកឃើញសញ្ញាថា កូរ៉េខាងជើងបញ្ជូន ទាហានបន្ថែមជាង ១,០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំនេះ ក្នុងការបន្តគាំទ្រដល់សង្គ្រាម របស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ យោងតាមមន្ត្រីបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា បានបញ្ជូនបុគ្គលិកយោធាជាង ១,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងខែមករា និងខែកុម្ភៈ បន្ថែមពីលើទាហានប្រហែល ១១,០០០ នាក់ដែលបានដាក់ពង្រាយ នៅក្នុងប្រទេសនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងកងកម្លាំងអ៊ុយក្រែន។ មន្ត្រីយោធាម្នាក់បានឲ្យដឹងថា “ទាហានកូរ៉េខាងជើងត្រូវបានផ្លាស់ ទៅប្រទេសរុស្ស៊ី នៅពេលណាមួយក្នុងខែមករា និងកុម្ភៈឆ្នាំនេះ វាត្រូវបានគេយល់ថា កូរ៉េខាងជើង ក៏កំពុងរៀបចំការបញ្ជូនទាហាន បន្ថែមទៅកាន់ប្រទេសរុស្ស៊ីផងដែរ”។ មន្ត្រីម្នាក់ទៀតបានឲ្យដឹងថា ទីតាំងបច្ចុប្បន្ន របស់កងទ័ពនៅតែមិនស្គាល់ ដោយកត់សម្គាល់ថា យោធាមិនអាចតាមដាន ចលនារបស់ពួកគេបានទៀតទេ នៅពេលដែលពួកគេ ចាកចេញពីកំពង់ផែ Chongjin ភាគឦសាននៃភាគខាងជើង និងតំបន់ Najin ក្បែរនោះ។ មន្ត្រីកូរ៉េខាងត្បូង ធ្លាប់បានលើកយក តំបន់ព្រំដែនទាំងពីរថា ជាទីតាំង ដែលកូរ៉េខាងជើង … Continue reading កូរ៉េខាងជើង កំពុងបញ្ជូនទាហាន បន្ថែមជាង ១០០០ នាក់ទៀតទៅកាន់រុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed