ប៉ូលិសថៃ ចាប់ខ្លួនតារាសម្តែងម្នាក់ ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងបណ្តាញ ល្បែងតាមអនឡាញ

បរទេស៖ ការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) របស់ប្រទេសថៃ ថ្មីៗនេះបានចាប់ខ្លួនតារាសម្តែងម្នាក់ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងបណ្តាញ ល្បែងតាមអនឡាញ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមប្រធានការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) លោក Trairong Phiewphan គឺ តារាសម្តែងដែលត្រូវបានគេស្គាល់ថាឈ្មោះ អាម៉ន អាយុ ៣១ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ជាមួយបុគ្គលពីរនាក់ទៀតគឺ អ៊ីសារ៉ា អាយុ ៣៧ ឆ្នាំ និង ផៃរ៉ាត់ អាយុ ៣៨ ឆ្នាំពីបទឃុបឃិតគ្នាគ្រប់គ្រងគេហទំព័រ WM Casino ។ ប៉ូលិស CCIB ក៏បានរឹបអូសបានសៀវភៅគណនីធនាគារចំនួន ៤៦ ក្បាល ត្រាកៅស៊ូក្រុមហ៊ុនយ៉ាងតិច ២០, ឯកសារចុះបញ្ជីក្រុមហ៊ុន, កាតអេធីអឹម ៦,  ទូរស័ព្ទ ១០ គ្រឿង, រថយន្តមួយគ្រឿង និងកាបូបប្រណីត … Continue reading ប៉ូលិសថៃ ចាប់ខ្លួនតារាសម្តែងម្នាក់ ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងបណ្តាញ ល្បែងតាមអនឡាញ