លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក អាចនឹងដកទណ្ឌកម្ម ចេញពីរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក អាចដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី “នៅចំណុចណាមួយ” ក្នុងអំឡុងពេលការចរចាសន្តិភាព អ៊ុយក្រែន ។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់កម្រិតសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុន មកលើប្រទេសរុស្ស៊ី ចាប់តាំងពីជម្លោះអ៊ុយក្រែន បានកើនឡើង ក្នុងឆ្នាំ ២០២២។ ទីក្រុងមូស្គូចាត់ទុកការដាក់ទណ្ឌកម្មនេះថា ខុសច្បាប់ ហើយបានទាមទារ ជាបន្តបន្ទាប់នូវការដកចេញវិញ។ លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន ដោយឆ្លើយតបទៅនឹងសំណួរមួយថា តើបញ្ហានេះជាផ្នែកមួយ នៃការពិភាក្សា រុស្ស៊ី-អាមេរិក កន្លងមកថា “ទេ យើងមិនបានដកទណ្ឌកម្មលើនរណាម្នាក់ទេ…ខ្ញុំគិតថា វានឹងដល់ពេលណាមួយ ប៉ុន្តែឥឡូវនេះ យើងមិនទាន់បានយល់ព្រម ដកទណ្ឌកម្មលើនរណាម្នាក់ទេ”។ រដ្ឋមន្ត្រីការបរទេសអាមេរិក … Continue reading លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក អាចនឹងដកទណ្ឌកម្ម ចេញពីរុស្ស៊ី