អង់គ្លេស ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ តម្លៃ ១,៦ ពាន់​លាន​ផោន ​សម្រាប់​អ៊ុយក្រែន ដើម្បី​ទិញ​មីស៊ីល

ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស នឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ហិរញ្ញវត្ថុនាំចេញចំនួន ១,៦ពាន់លានផោន (២ពាន់លានដុល្លារអាមេរិក) ដើម្បីទិញមីស៊ីលការពារដែន អាកាសជាង ៥០០០ដើម។ លោក Starmer បានប្រាប់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំលោកខាងលិច នៅទីក្រុងឡុងដ៍ថា “នេះនឹងមានសារៈសំខាន់ សម្រាប់ការការពារហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ និងការពង្រឹងអ៊ុយក្រែន” ។ លោកបានបន្ថែមថា គោលដៅគឺ “ដាក់អ៊ុយក្រែន នៅក្នុងទីតាំងខ្លាំងបំផុត” ដូច្នេះប្រទេសនេះអាចចរចារពីទីតាំងនៃកម្លាំង នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ មេដឹកនាំលោកខាងលិច រួមទាំងប្រមុខរដ្ឋអឺរ៉ុប ជាងដប់មួយរូប និងនាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំកំពូលការពារជាតិ ដែលមានគោលបំណងជំរុញ ផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។ លោក Starmer បានលើកឡើងថា មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល បានយល់ព្រមលើផែនការ បួនជំហាន ដើម្បីធានាសន្តិភាពក្នុងប្រទេសអ៊ុយក្រែន: ដើម្បីរក្សាជំនួយយោធាដល់អ៊ុយក្រែន ខណៈដែលជម្លោះនៅតែបន្តនិងបង្កើន … Continue reading អង់គ្លេស ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ តម្លៃ ១,៦ ពាន់​លាន​ផោន ​សម្រាប់​អ៊ុយក្រែន ដើម្បី​ទិញ​មីស៊ីល