អ្នកមានសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅកូរ៉េខាងត្បូង ១០.៤៤២នាក់ គឺគ្មានការងារធ្វើ
បរទេស៖ សម្រាប់ជនជាតិកូរ៉េខាងត្បូង ១០នាក់ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតកាលពីឆ្នាំមុន គឺមាន ៣នាក់ គ្មានការងារធ្វើ ជាមួយនឹងអត្រាជិតដល់ ៥០ភាគរយ ចំពោះអ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ, នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសិក្សាមួយដោយ Statistics Korea ចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ២៩,៦ភាគរយនៃបុគ្គលចំនួន ១០.៤៤២នាក់ ដែលទទួលបានសញ្ញាបត្របណ្ឌិតកាលពីឆ្នាំមុន គឺគ្មានការងារធ្វើ។ នេះគឺជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុតសម្រាប់អ្នកមានសញ្ញាប័ត្រថ្នាក់បណ្ឌិតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមប្រមូលទិន្នន័យពាក់ព័ន្ធនៅក្នុងឆ្នាំ២០១៤, នេះបើយោងតាម KBS World ។ ការសិក្សាបានរកឃើញថា ២៦,៦ភាគរយ នៃអ្នកដែលគ្មានការងារធ្វើកំពុងស្វែងរកការងារធ្វើយ៉ាងសកម្ម ខណៈដែល ៣ភាគរយ ត្រូវបានចាត់ថ្នាក់ថាជាអសកម្មផ្នែកសេដ្ឋកិច្ច។ អត្រាគ្មានការងារធ្វើរួមបញ្ចូលគ្នា ដែលរួមមានទាំងអ្នកស្វែងរកការងារធ្វើ និងអ្នកអសកម្មផ្នែកសេដ្ឋកិច្ច នៅតែស្ថិតក្នុងចន្លោះពាក់កណ្តាល ២០ភាគរយ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៨ ប៉ុន្តែបានកើនឡើងដល់ ២៩,៣ភាគរយ ក្នុងឆ្នាំ ២០១៩ ដែលឈានដល់កម្រិតខ្ពស់បំផុត ២៩,៦ភាគរយ កាលពីឆ្នាំមុន។ តាមក្រុមអាយុ អត្រាអត់ការងារធ្វើសម្រាប់អ្នកមានសញ្ញាប័ត្របណ្ឌិតដែលមានអាយុក្រោម … Continue reading អ្នកមានសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅកូរ៉េខាងត្បូង ១០.៤៤២នាក់ គឺគ្មានការងារធ្វើ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed