អាមេរិក ផ្អាកជំនួយយោធាអ៊ុយក្រែនទាំងអស់ ចំពេលមានជម្លោះពាក្យ សម្ដីរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសំដី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែនលោក វូឡូឌីមឿ ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval កាលពីសប្តាហ៍មុន ។ មន្ត្រីរូបនេះបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងកំពុងផ្អាក និងពិនិត្យមើលជំនួយរបស់យើង ដើម្បីធានាថាវារួមចំណែកដល់ដំណោះស្រាយ” ដោយបន្ថែមថា លោក ត្រាំ ផ្តោតលើសន្តិភាព ហើយសង្ឃឹមថា ប្រទេសផ្សេងទៀត នឹងធ្វើការឆ្ពោះ ទៅរកទីបញ្ចប់នោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។ នៅព្រឹកថ្ងៃដដែល លោក ត្រាំ បានរិះគន់ធ្ងន់ៗ លើលោក ហ្សេឡិនស្គី ដោយគំរាមថា សហរដ្ឋអាមេរិក នឹងមិនគាំទ្រអ៊ុយក្រែនទៀតទេ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយសំដៅលើជំហរ របស់មេដឹកនាំអ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំថា “វាជាអ្វីដែលខ្ញុំកំពុងនិយាយ បុរសម្នាក់នេះមិនចង់មានសន្តិភាពទេ ដរាបណាគាត់មានអាមេរិកគាំទ្រ”។ ការអត្ថាធិប្បាយរបស់ លោក ហ្សេឡិនស្គី បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងណាមួយ ស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន … Continue reading អាមេរិក ផ្អាកជំនួយយោធាអ៊ុយក្រែនទាំងអស់ ចំពេលមានជម្លោះពាក្យ សម្ដីរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី