អង់គ្លេស ដាក់សំណើ ក្នុងការបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាព ដែលជាផ្នែកនៃ សម្ព័ន្ធភាពនៃឆន្ទៈឬ coalition of the willing ដែលបានប្រកាស កាលពីពេលថ្មីៗនេះ។ ថ្លែងនៅចំពោះមុខសភាកាលពីថ្ងៃចន្ទ លោក Starmer បាននិយាយថា អ្នកគាំទ្រ របស់ទីក្រុងគៀវ មិនត្រូវដោះស្រាយ សម្រាប់កិច្ចព្រមព្រៀង ដែលមានកម្រិតខ្សោយ ដូចកិច្ចព្រមព្រៀង Minsk នោះទេហើយដោយជំរុញឱ្យសម្ព័ន្ធមិត្ត លោកខាងលិច រក្សាជំនួយយោធាដល់អ៊ុយក្រែនបន្តទៀត និងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មី ពីឆន្ទៈរបស់លោកក្នុងការដាក់ពង្រាយ កងទ័ពនៅលើទឹកដី និងយន្តហោះចម្បាំងផងដែរដោយអះអាងថា៖អឺរ៉ុបត្រូវតែធ្វើការលើកទម្ងន់ធ្ងន់ ដើម្បីធានាសន្តិភាពនៅលើទ្វីបរបស់យើង។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ វាត្រូវតែមានការគាំទ្រពីសហរដ្ឋអាមេរិក យ៉ាងរឹងមាំផងដែរ។ គួរឲ្យដឹងដែរថានៅក្នុង កិច្ចប្រជុំកំពូលបន្ទាន់នៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ លោក Starmer បានប្រកាសថា ចក្រភពអង់គ្លេស … Continue reading អង់គ្លេស ដាក់សំណើ ក្នុងការបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed