ចិន ចេញមុខឆ្លើយតបទៅនឹង ការតម្លើងពន្ធរបស់ សហរដ្ឋអាមេរិក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក សណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលក្នុងទឹក ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោដែល វិធានការនេះចូលជាធរមាននៅថ្ងៃទី១០ ខែមីនា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានដាក់ក្រុមហ៊ុនអាមេរិកចំនួន១៦ នៅក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិផងដែរ។គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានផ្តួចផ្តើមវិធានការផ្លូវច្បាប់ប្រឆាំងនឹង ទីក្រុងវ៉ាស៊ីនតោនជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយអះអាងថា ពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក បំពានលើច្បាប់របស់អង្គការ និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed