អាមេរិកនិងរុស្សី ឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីដំណើរការកិច្ច ពិភាក្សាលើបញ្ហានៅអ៊ឺរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។ មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែកុម្ភៈ នៅក្នុងកិច្ចចរចាដ៏សំខាន់លើក ដំបូងរវាងប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។ លោកបានបញ្ជាក់បែបនេះថា៖ យើងបានពិភាក្សាអំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ពិតមែនហើយ​យើង​បាន ​យល់​ព្រម​ធ្វើ​ការ​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​លើ​បញ្ហា​នេះ ។ ការលើកឡើងរបស់ លោក Ushakov បាន​ប្រាប់​សារព័ត៌មាន ​កាល​ពី​ថ្ងៃ​អង្គារ នៅ​ពេល​សួរ​អំពី​របាយការណ៍​របស់ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច ​ចំពោះ​ឥទ្ធិពល នៃកិច្ចប្រជុំទ្វេភាគីនេះ។ រំលឹកដែរថាកន្លងមកប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មកាន់តែធ្ងន់លើអ៊ីរ៉ង់ ដោយបង្ហាញពីការវិលត្រឡប់ ទៅកាន់យុទ្ធនាការរបស់គាត់នៃ សម្ពាធអតិបរមាលើប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្អាក់កម្មវិធីនុយក្លេអ៊ែរ បណ្តាញប្រូកស៊ីក្នុងតំបន់ និងសមត្ថភាពសព្វាវុធ … Continue reading អាមេរិកនិងរុស្សី ឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីដំណើរការកិច្ច ពិភាក្សាលើបញ្ហានៅអ៊ឺរ៉ង់