វិមានក្រមឡាំង សំណូរពរឲ្យមានការ លើកលែង ទណ្ឌកម្មបន្ថែមទៀត
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអង្គារថា ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ នឹងត្រូវដកចេញជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ របស់ Reuters កាលពីថ្ងៃចន្ទ ដែលបានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការមួយដើម្បីផ្តល់លទ្ធភាព ឱ្យរុស្ស៊ីបន្ធូរបន្ថយទណ្ឌកម្ម។ គួរឲ្យដឹងដែរថាចាប់តាំងពី ឡើងកាន់តំណែងមក ប្រធានាធិបតីអាមេរិក Donald Trump បានព្យាយាមស្តារទំនាក់ ទំនងជាមួយទីក្រុងមូស្គូ និងចរចារកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះ អ៊ុយក្រែនផងដែរ។ យោងតាមលោក Peskov ទីក្រុងមូស្គូមិនទាន់បាន ឮសេចក្តីថ្លែងការណ៍ ផ្លូវការណាមួយ អំពីបញ្ហានេះទេ ហើយចាត់ទុកថា ការរឹតបន្តឹងនេះខុសច្បាប់ នៅឡើយ ដោយក្នុងនោះលោកក៏បានសង្កត់ធ្ងន់ដែរថា ៖ប្រសិនបើយើងនិយាយ អំពីការធ្វើឱ្យទំនាក់ ទំនងទ្វេភាគី មានលក្ខណៈធម្មតានោះ ពួកគេចាំបាច់ត្រូវដោះលែង ពីបន្ទុកអវិជ្ជមាននៃអ្វី ដែលហៅថាទណ្ឌកម្ម៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed