លោក ត្រាំ អះអាងថា អ៊ុយក្រែន ត្រឡប់ទៅរកការចរចា ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ក្នុងការដេញថ្លៃសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នានៅការិយាល័យ Oval របស់លោកជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី ។ ថ្លែងទៅកាន់សម័យប្រជុំរួមគ្នា នៃសភាជាលើកដំបូងក្នុងអាណត្តិទីពីរ របស់លោក Trump បាននិយាយថាលោកបានទទួល “លិខិតសំខាន់” ពីលោក ហ្សេឡិនស្គី នៅមុនថ្ងៃនោះ ដែលក្នុងនោះប្រធានាធិបតីអ៊ុយក្រែន ក៏បានសម្តែងការត្រៀមខ្លួន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ នៅពេលណាដែលងាយស្រួល សម្រាប់មេដឹកនាំសហរដ្ឋអាមេរិក ។ លោក ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកបានទទួល “សញ្ញាខ្លាំង” ពីប្រទេសរុស្ស៊ីថា “ត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាព” ដោយបន្ថែមថា “តើវាមិនស្រស់ស្អាតទេឬ?” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្នុងសុន្ទរកថា របស់លោក ក្នុងនោះលោក ត្រាំ បានប្រកាសថា “អាមេរិចត្រលប់មកវិញហើយ” ខណៈដែលលោកបាន គូសបញ្ជាក់អំពីអាទិភាព របស់លោក សម្រាប់ប៉ុន្មានខែខាងមុខនេះ … Continue reading លោក ត្រាំ អះអាងថា អ៊ុយក្រែន ត្រឡប់ទៅរកការចរចា ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed