ឧត្តមសេនីយ៍ Min Aung Hlaing ប្រាប់លោកពូទីនថា មីយ៉ាន់ម៉ាគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រី និងជាឧត្តមសេនីយ៍ នៃប្រទេសអាស៊ី គឺមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា មីយ៉ាន់ម៉ា គាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន ហើយមានទំនុកចិត្តលើជ័យជម្នះ របស់ទីក្រុងម៉ូស្គូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Min Aung Hlaing បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដោយសង្កត់ធ្ងន់ថា ជម្លោះត្រូវបានបង្កឡើង ដោយលោកខាងលិច ។ យោងតាមលោក Min Aung Hlaing , ពិភពលោកកំពុងឆ្ពោះ ទៅរកសណ្តាប់ធ្នាប់ពហុប៉ូល ដែលដឹកនាំដោយរុស្ស៊ី ខណៈដែលវិបត្តិអ៊ុយក្រែន បានលាតត្រដាងជាលទ្ធផលផ្ទាល់ នៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសលោកខាងលិច ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរនេះ។ មេដឹកនាំមីយ៉ាន់ម៉ាបាននិយាយថា “ខ្ញុំមានទំនុកចិត្តថា … Continue reading ឧត្តមសេនីយ៍ Min Aung Hlaing ប្រាប់លោកពូទីនថា មីយ៉ាន់ម៉ាគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន