បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះចម្បាំង កូរ៉េខាងត្បូង ពីរគ្រឿងបានទម្លាក់គ្រាប់បែកចំនួន ៨ គ្រាប់ ដោយចៃដន្យទៅលើតំបន់ជនស៊ីវិល អំឡុងពេលហ្វឹកហាត់ នៅថ្ងៃព្រហស្បតិ៍ ដោយបានធ្វើ ឱ្យមនុស្សប្រាំបីនាក់រងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែក MK-82 ដែលត្រូវបានបញ្ចេញដោយយន្តហោះចម្បាំង KF-16 បានធ្លាក់នៅខាងក្រៅជួរបាញ់ បណ្តាលឱ្យមានការខូចខាតដល់ជនស៊ីវិល។ កងកម្លាំងអាកាសបាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតពីមូលហេតុ ដែលឧបទ្ទវហេតុនេះបានកើតឡើង និងពិនិត្យមើលទំហំនៃការខូចខាតជនស៊ីវិល។ កងកម្លាំងបាននិយាយថា យន្តហោះចម្បាំងកំពុងចូលរួម ក្នុងសមយុទ្ធបាញ់គ្រាប់ ពិតរួមគ្នារបស់កងទ័ពអាកាស ជាមួយកងទ័ព ។ មន្ត្រីទ័ពអាកាសមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា អ្នកបើកយន្តហោះម្នាក់ ក្នុងចំណោមយន្តហោះ KF-16 បានដាក់ការសម្របសម្រួល ខុសសម្រាប់កន្លែងទម្លាក់គ្រាប់បែក។ មន្ត្រីក្រសួងការពារជាតិដែលមិនស្គាល់អត្តសញ្ញាណម្នាក់ ក៏បានប្រាប់អ្នកសារព័ត៌មានថា ការស៊ើបអង្កេតបន្ថែមទៀត គឺចាំបាច់ដើម្បីស្វែងរកមូលហេតុដែល KF-16 ទីពីរក៏បានទម្លាក់គ្រាប់បែក ទៅលើតំបន់ស៊ីវិល៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed