ពលរដ្ឋសិង្ហបុរី ដែលអត់ការងារធ្វើ នឹងទទួលបានប្រាក់ រហូតដល់ ៤.៥០០ដុល្លារពីរដ្ឋាភិបាល ចាប់ពីពាក់កណ្តាលខែមេសា

បរទេស ៖ ពលរដ្ឋសិង្ហបុរីដែលអត់ការងារធ្វើ (ខំរកដែរ តែគ្មានការងារ) អាចដាក់ពាក្យសុំប្រាក់ប្រចាំខែសរុបចំនួន ៦.០០០ ដុល្លារសិង្ហបុរី ស្មើនឹង ៤.៥០០ ដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ តាមរយៈគម្រោងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងចាប់ផ្តើម នៅពាក់កណ្តាលខែមេសា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមគេហទំព័រ រដ្ឋាភិបាល សម្រាប់គម្រោង ដែលមានឈ្មោះថា SkillsFuture Jobseeker Support គឺពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅមានសិទ្ធិដាក់ពាក្យសុំថវិកាបាន ប្រសិនបើពួកគេបានធ្វើការនៅក្នុងរដ្ឋ ទីក្រុងយ៉ាងហោចណាស់៦ខែ ក្នុងឆ្នាំកន្លងទៅ ហើយមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៥.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះក្នុងអំឡុងពេលនោះ ។ ពួកគេត្រូវតែគ្មានការងារ ធ្វើយ៉ាងហោចណាស់មួយខែ ចាប់តាំងពីថ្ងៃចុងក្រោយ នៃការងាររបស់ពួកគេ ដោយសារហេតុផលហួសពីការគ្រប់គ្រងរបស់ពួកគេ ដូចជាការកាត់ចោល ការបិទអាជីវកម្ម ឬការបញ្ឈប់ដោយសារបញ្ហាសុខភាព ។ អចលនទ្រព្យ ដែលពួកគេស្នាក់នៅក៏ ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ។ … Continue reading ពលរដ្ឋសិង្ហបុរី ដែលអត់ការងារធ្វើ នឹងទទួលបានប្រាក់ រហូតដល់ ៤.៥០០ដុល្លារពីរដ្ឋាភិបាល ចាប់ពីពាក់កណ្តាលខែមេសា