ថៃ៖ អ្នកទេសចរជិត៣០នាក់ ព្រលឹងចុងសក់ ក្រោយទូកល្បឿនលឿនពួកគេ ធ្លាយបាតចូលទឹក ជាប់គាំងកណ្តាលសមុទ្រ

បរទេស៖ អ្នកទេសចរជិត ៣០នាក់ ត្រូវបានជួយសង្គ្រោះចេញពីទូកលឿនមួយគ្រឿង ដែលបានធ្លាយហូរទឹកចូល ក្នុងដំណើរផ្លូវពីកោះលីពី ទៅកោះភូកេត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្នែកឧទ្យានជាតិ Hat Noppharat Thara-Mu Koh Phi Phi បានបញ្ជូនទូកល្បាតរបស់ឧទ្យាន និងទូកល្បឿនលឿន Nanthicha 333 ដើម្បីជួយសង្គ្រោះអ្នកទេសចរ ២៨នាក់ដែលជាប់គាំងនៅលើសមុទ្រ Andaman ក្បែរកោះ Poda Nok នៃឆ្នេរសមុទ្រខេត្ត Krabi កាលពីថ្ងៃចន្ទ។ យោងតាមមន្រ្តីរបស់ឧទ្យានជាតិបានឱ្យដឹងថា អ្នកទេសចរដែលមិនស្គាល់សញ្ជាតិនោះ បានត្រឡប់ទៅខេត្តភូកេត ពីកោះ លីពី ក្នុងខេត្ត Satun វិញតាមទូកល្បឿន Siriwan Marine 5 ។ ឧទ្យានបានបន្ថែមថា បាតទូកចាប់ផ្តើមលេចធ្លាយ ដោយសារតែឥទ្ធិពលនៃរលកធំៗ ហើយអ្នកជិះទូកមិនអាចកាច់ចង្កូតទូកទៅកោះភីភីបាន ដោយសារទឹកបន្តហូរចូលទូក។ អ្នកទេសចរត្រូវបានបញ្ជូនទៅឆ្នេរសមុទ្រ Maya កាលពីថ្ងៃច័ន្ទ ខណៈពេលដែលកំពុងរង់ចាំទូកថ្មី … Continue reading ថៃ៖ អ្នកទេសចរជិត៣០នាក់ ព្រលឹងចុងសក់ ក្រោយទូកល្បឿនលឿនពួកគេ ធ្លាយបាតចូលទឹក ជាប់គាំងកណ្តាលសមុទ្រ