លោក Trump និយាយថាអាមេរិក និងរុស្ស៊ីត្រូវជួបគ្នាភ្លាមម្តងទៀត ដើម្បីសម្រេចឲ្យបាន នូវបទឈប់បាញ់គ្នាមួយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួប ជាមួយសមភាគីរុស្ស៊ីថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់នៃការចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រម លើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញា បន្តការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែនឡើងវិញផងដែរ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅ សេតវិមានកាលពីថ្ងៃអង្គារថា នោះជាបទឈប់បាញ់ទាំងស្រុងហើយអ៊ុយក្រែន បានយល់ព្រមវារួចរាល់ទៅហើយដែលយើងសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមចំពោះវាដូចគ្នាផងដែរ។ បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladirmir Putin ប៉ុន្តែយ៉ាងណាក្តីទាំងមន្ត្រីអាមេរិក និងរុស្ស៊ី មិនបានបញ្ជាក់ជាសាធារណៈអំពីដំណើរនេះ ឬកាលបរិច្ឆេទពិតប្រាកដរបស់ខ្លួនរហូតមកដល់ពេលនេះ៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed