លោក Lavrov ៖ ប្រទេសរុស្សី ប្តេជ្ញាចិត្តនឹងមិនក្បត់មិត្តចិន ជាដាច់ខាត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្សី វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន ហើយប្តេជ្ញាបំពេញកាតព្វកិច្ចទាំងអស់ ចំពោះដៃគូរបស់ខ្លួន ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអាមេរិក ដែលធ្វើឡើងជាភាសាអង់គ្លេស ចេញផ្សាយកាលពីថ្ងៃពុធ អ្នកការទូតកំពូលរបស់រុស្ស៊ី ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការអះអាងដែលថា អតីតប្រធានាធិបតី Joe Biden បានធ្វើឱ្យមានកំហុសជា យុទ្ធសាស្ត្រ ដោយជំរុញឱ្យរុស្ស៊ីខិតទៅជិតប្រទេសចិន តាមរយៈការឆ្លើយតបរបស់ ទីក្រុងវ៉ាស៊ីនតោន ចំពោះជម្លោះអ៊ុយក្រែន។ អ្នកការទូតកំពូលបានធានាថា ៖ ជនជាតិ អាមេរិកបានដឹងហើយថា យើងនឹងមិនក្បត់ការប្តេជ្ញាចិត្តរបស់យើង ការប្តេជ្ញាចិត្តផ្លូវច្បាប់ ប៉ុន្តែអ្នកដឹងទេ ថែមទាំងការប្តេជ្ញាចិត្តនយោបាយ ដែលយើងអភិវឌ្ឍជាមួយចិននោះផងដែរ។ កន្លងមកយើងមិនដែលមានទំនាក់ទំនងជាមួយប្រទេសចិន ដែលល្អបែបនេះ សម្ងាត់បែបនេះនោះទេ ដូចច្នេះការកសាងទំនាក៉ទំនង រយៈពេលវែងគឺត្រូវ បានទទួលការគាំទ្រ ពីប្រជាជននៃប្រទេសទាំងពីរខ្លាំងណាស់។ ក្រុមអ្នកសម្ភាសន៍ក៏បានលើកឡើង អំពីវិធីសាស្រ្ត របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលចម្លងការទំនាក់ទំនង ជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតី … Continue reading លោក Lavrov ៖ ប្រទេសរុស្សី ប្តេជ្ញាចិត្តនឹងមិនក្បត់មិត្តចិន ជាដាច់ខាត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed