មហាអំណាចយោធាធំៗ របស់អឺរ៉ុប គូសបញ្ជាក់ជាថ្មីពីការ គាំទ្រអ៊ុយក្រែន

ប៉ារីស៖ រដ្ឋមន្ត្រីការពារជាតិ មកពីមហាអំណាច យោធាកំពូលទាំង៥ របស់អឺរ៉ុបរួមមាន បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ នៅទីក្រុងប៉ារីស និងបានសម្តែងការគាំទ្រដល់កងទ័ពអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីបានយល់ព្រមពង្រឹង ការគាំទ្ររបស់អឺរ៉ុប សម្រាប់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការពន្លឿនគម្រោង សហប្រតិបត្តិការឧស្សាហកម្ម ការពារជាតិជាមួយ អ៊ុយក្រែនផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បានប្រាប់អ្នកសារព័ត៌មានថា សមត្ថភាពការពាររបស់កងទ័ពអ៊ុយក្រែននឹងក្លាយជា “ការធានាសន្តិសុខដំបូងបង្អស់” សម្រាប់ទីក្រុងគៀវ។ យោងតាមលោក Lecornu “ការធានាពិតប្រាកដនៃសន្តិសុខ រយៈពេលវែង នឹងក្លាយ ជាសមត្ថភាពដែល យើងអាចផ្តល់ឱ្យកងទ័ពអ៊ុយក្រែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានឲ្យដឹងផងដែរថា នឹងគ្មានអនាគតសម្រាប់អ៊ុយក្រែន «បើគ្មានសមត្ថភាពការពារខ្លួន»។ រដ្ឋមន្ត្រីក៏បានយល់ព្រមក្នុងការ បង្រួបបង្រួមវិធីសាស្រ្ត រួមរបស់ពួកគេ ចំពោះវិស័យការពារជាតិអឺរ៉ុប ក្នុងក្របខ័ណ្ឌ នៃសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)ផងដែរ៕ប្រែសម្រួល … Continue reading មហាអំណាចយោធាធំៗ របស់អឺរ៉ុប គូសបញ្ជាក់ជាថ្មីពីការ គាំទ្រអ៊ុយក្រែន