លោក Putin បញ្ជាក់ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់គ្នា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ក្នុងជម្លោះអ៊ុយក្រែន នេះបើយោងតាមអ្វីដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបែបនេះ ត្រូវតែនាំទៅរកសន្តិភាពយូរអង្វែង។ ទីក្រុងមូស្គូជឿជាក់ថា គំនិត នៃបទឈប់បាញ់គឺជា រឿងត្រឹមត្រូវ ហើយលោក Putin បានបញ្ជាក់ប្រាប់បែបនេះជាមួយនឹង អ្នកកាសែតក្នុងអំឡុងសន្និសីទកាសែតរួមគ្នា ជាមួយប្រធានាធិបតីបេឡារូសលោក Alexander Lukashenko នៅទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍។ មេដឹកនាំរុស្ស៊ីបាននិយាយថា ការសន្ទនាក៏អាចទាមទារការសន្ទនាផ្ទាល់ខ្លួនជាមួយប្រធានាធិបតីអាមេរិក Donald Trump ផងដែរហើយដែលបញ្ហាមួយចំនួននៅតែត្រូវពិភាក្សា និងដោះស្រាយ មុនពេលបទឈប់បាញ់អាចឈានដល់បាននិងជាពិសេសទីក្រុងមូស្គូត្រូវការពិភាក្សាជាមួយអាមេរិកជាមុនសិន។ គួរឲ្យដឹងដែរថា ការព្រួយបារម្ភ ដែលបានរាយបញ្ជីដោយលោកPutin រួមមានប្រព័ន្ធនៃការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ដើម្បីតាមដានរបបបទឈប់បាញ់ ក៏ដូចជាការប៉ុនប៉ងដ៏មានសក្តានុពលរបស់ទីក្រុងគៀវ ក្នុងការប្រើប្រាស់ការផ្អាកនៅក្នុងអរិភាព ដើម្បីទប់ទល់ និងពង្រឹងកងទ័ពរបស់ខ្លួននៅជួរមុខ៕ ប្រែសម្រួល៖ ស៊ុន លី