បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន បន្ទាប់ពីមេដឹកនាំចលនា ហួធី លោក Sayyed Abdul Malik al-Houthi បាននិយាយសុន្ទរកថាដ៏ក្ដៅគគុកថ្កោលទោសការវាយប្រហារ និងគំរាមកំហែងដល់សកម្មភាពយោធាដោយផ្ទាល់ប្រឆាំងនឹងកងកម្លាំងជើងទឹកអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណ អនុវត្ត “សកម្មភាពយោធាដ៏ម៉ឺងម៉ាត់ និងខ្លាំងក្លា” នៅថ្ងៃសៅរ៍ ក្នុងគោលបំណងរុះរើសមត្ថភាពរបស់ក្រុមឧទ្ទាមហួធី ក្នុងការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗនៅក្នុងតំបន់។ ការវាយប្រហារលើកទីមួយរបស់សហរដ្ឋអាមេរិកនៅពេលយប់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣ នាក់ និងបានធ្វើឱ្យមនុស្សជិត ១០០ នាក់រងរបួស , នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ហួធី របស់ប្រទេសយេម៉ែន។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក al-Houthi បានជំរុញឱ្យប្រជាជនយេម៉ែនប្រមូលមនុស្សរាប់លាននាក់របស់ពួកគេដើម្បីប្រឈមមុខនឹង “ការកើនឡើងភាពតានតឹង” ដោយទទូចថាប្រទេសយេម៉ែននឹងមិនត្រូវបានដាក់សម្ពាធឱ្យចុះចូលឡើយ។ លោកបានប្រកាសថា “នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់អាមេរិក នឹងក្លាយជាគោលដៅរបស់យើង ហើយការសម្រេចចិត្តហាមឃាត់ការធ្វើនាវាចរណ៍នឹងរួមបញ្ចូលសហរដ្ឋអាមេរិក ដរាបណាអាមេរិកនៅតែបន្តការឈ្លានពានរបស់ខ្លួន”៕ … Continue reading ក្រុមឧទ្ទាមហួធី គំរាមវាយប្រហារទៅលើនាវាចម្បាំងអាមេរិក ក្រោយការវាយប្រហារលើកទីមួយ របស់អាមេរិកសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥៣ នាក់ និងជិត ១០០ នាក់រងរបួស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed