បរទេស៖បុរសជនជាតិឥណ្ឌាពីរនាក់ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទចាប់រំលោភស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ២៤ ឆ្នាំម្នាក់ បន្ទាប់ពីកម្មវិធីជប់លៀង Full Moon Party នៅលើកោះ Phangan នៃខេត្តភាគខាងត្បូង ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ថ្មនៃឆ្នេរ Haad Rin កាលពីវេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃសុក្រ។ ស្ត្រីរូបនេះបានប្តឹងប៉ូលិសដោយនិយាយថា នាងមិនច្បាស់អំពីអត្តសញ្ញាណជនសង្ស័យទេ ព្រោះនាងបានផឹកស្រាច្រើននៅយប់ថ្ងៃកើតហេតុ ។ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលីសបានចាប់ខ្លួនជនសង្ស័យពីរនាក់គឺឈ្មោះ Vijay Dadasaheb អាយុ ៤៧ ឆ្នាំ និង Rahul Balasaheb អាយុ ៤០ ឆ្នាំ កាលពីយប់ថ្ងៃសៅរ៍។ លោក Dadasaheb បានសារភាពចំពោះការចោទប្រកាន់នេះ ប៉ុន្តែឈ្មោះ Balasaheb បានបដិសេធ។ នាយប៉ុស្តិ៍នគរបាលកោះ ផាង៉ន លោកវីរៈសេនីយ៍ Apichart Chansamret បាននិយាយកាលពីថ្ងៃអាទិត្យថា ជនដៃដល់បានអះអាងថា ខ្លួនមិនបានចាប់រំលោភនារីរងគ្រោះទេ បន្ទាប់ពីគាត់បានឱប … Continue reading ថៃ៖ បុរសជនជាតិឥណ្ឌា២នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទចាប់រំលោភស្រ្តីជនជាតិអាល្លឺម៉ង់អាយុ២៤ឆ្នាំ ក្នុងកម្មវិធីជប់លៀង Full Moon Party
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed