បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយបន្ធូរបន្ថយស្ថានការណ៍ ការដាក់ទណ្ឌកម្មទិដ្ឋាការដោយ សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីថៃ ជុំវិញតួនាទីរបស់ពួកគេក្នុងការនិរទេស ជនជាតិអ៊ុយហ្គ័រយ៉ាងហោចណាស់ ៤០ នាក់ទៅកាន់ប្រទេសចិនកាលពីខែមុន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ថាក់ស៊ីន បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរអាមេរិកបានធ្វើសកម្មភាពលើព័ត៌មានហួសសម័យ ហើយទទូចថា ការនិរទេសជនជាតិអ៊ុយហ្គ័រទាំងនោះគឺស្របច្បាប់ និងស្របតាមគោលការណ៍អន្តរជាតិ និងមនុស្សធម៌។ យោងតាមលោកថាក់ស៊ីន , ជនជាតិអ៊ុយហ្គ័រ ត្រូវបានឃុំខ្លួនពីបទចូលខុសច្បាប់អស់រយៈពេល ១១ ឆ្នាំមកហើយ ហើយគ្មានប្រទេសណាមួយបានបោះជំហានទៅមុខ ដើម្បីផ្តល់ជម្រកដល់ពួកគេឡើយ។ លោកបានបន្តថា “សហរដ្ឋអាមេរិក និងអឺរ៉ុប មិនបានផ្តល់ជម្រកដល់ពួកគេទេ។ ប្រទេសដើមរបស់ពួកគេគឺប្រទេសចិន ហើយដោយប្រទេសចិនធានាថា ពួកគេនឹងមិនប្រឈមមុខនឹងការកាត់ទោស បន្ទាប់ពីការត្រឡប់មកវិញរបស់ពួកគេ ហើយពួកគេគួរតែត្រូវបានជួបជុំ ជាមួយគ្រួសាររបស់ពួកគេឡើងវិញ” ។ នៅពេលសួរពីរបៀបបញ្ចុះបញ្ចូលអាមេរិក ឱ្យវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា សហរដ្ឋអាមេរិកយល់អំពីស្ថានភាពនេះរួចហើយ ប៉ុន្តែនយោបាយអន្តរជាតិអាចស្មុគស្មាញ។ ទណ្ឌកម្មរបស់អាមេរិកបានធ្វើតាមសេចក្តីសម្រេច របស់សភាអឺរ៉ុបដែលថ្កោលទោសថៃ ជុំវិញការនិរទេសជនជាតិអ៊ុយហ្គួរ និងបញ្ហាពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ … Continue reading ថៃ៖ លោក ថាក់ស៊ីន ចេញមុខការពាររដ្ឋាភិបាល ជុំវិញការនិរទេសជនជាតិអ៊ុយហ្គ័រ ទៅប្រទេសចិន ហើយថា អាមេរិកធ្វើសកម្មភាពលើព័ត៌មានហួសសម័យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed