វិមានក្រឹមឡាំង បញ្ចេញកិច្ចសន្ទនាតាមទូរស័ព្ទ រយៈពេលជាង២ម៉ោង រវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទរយៈពេលជាងពីរម៉ោង ដោយពិភាក្សាអំពីដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា វិមានក្រឹមឡាំងបានរាយការណ៍ថាមេដឹកនាំទាំងពីរ បាននិយាយអំពីបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើង ការផ្លាស់ប្តូរអ្នកទោស និងសន្តិសុខដែនសមុទ្រ ដោយលោកពូទីនបានឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់លោក ដូណាល់ ត្រាំ ។ មេដឹកនាំទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការធ្វើឱ្យទំនាក់ទំនងអាមេរិក-រុស្ស៊ីមានលក្ខណៈធម្មតា ដោយយល់ព្រមបន្តការពិភាក្សា អំពីសន្តិសុខពិភពលោក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសូម្បីតែការផ្លាស់ប្តូរវប្បធម៌ដូចជា ការប្រកួតកីឡាវាយកូនគោលលើទឹកកក NHL-KHL ជាដើម។ វិមានក្រឹមឡាំងបានចេញផ្សាយសេចក្តីសង្ខេប អំពីលទ្ធផលនៃការហៅទូរស័ព្ទនេះថា៖ ការសន្ទនាតាមទូរស័ព្ទរវាងលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់លោកចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី លោកប្រធានាធិបតីពូទីនបានសម្តែងការត្រៀមខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាមេរិក … Continue reading វិមានក្រឹមឡាំង បញ្ចេញកិច្ចសន្ទនាតាមទូរស័ព្ទ រយៈពេលជាង២ម៉ោង រវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ