លោក Trump និងលោក Putin ព្រមព្រៀងគ្នាលើបទឈប់បាញ់ជំហានដំបូង គឺហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពល
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមព្រៀងគ្នាថា ជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន គួរតែជា បទឈប់បាញ់គ្នាទៅលើគោលដៅវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ ការអះអាងនេះត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យទទួលបន្ទុកកិច្ចការងារ សារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានបង្ហាញ។ មេដឹកនាំបានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រយៈពេល២ម៉ោងកន្លះ កាលពីថ្ងៃអង្គារ។ យោងតាមការបញ្ជាក់ប្រាប់បន្ថែមការ ហៅទូរស័ព្ទដែលបានចេញផ្សាយនៅលើបណ្តាញសង្គម X ដោយលោកស្រី Leavitt ថា៖កាលពីថ្ងៃអង្គារមេដឹកនាំទាំងពីរយល់ស្របថា ជម្លោះត្រូវតែបញ្ចប់ដោយសន្តិភាពយូរអង្វែង។ ពួកគេក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។ ប្រភពដដែលនេះបានសរសេរទៀតថា មេដឹកនាំបានព្រមព្រៀងគ្នាថា នឹងឆ្ពោះទៅរកសន្តិភាពនឹងចាប់ផ្តើមជាមួយនឹង បទឈប់បាញ់សំដៅទីតាងថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការចរចាបច្ចេកទេសស្តីពី ការអនុវត្តបទឈប់បាញ់នៅសមុទ្រខ្មៅ បទឈប់បាញ់ពេញលេញ និងសន្តិភាពអចិន្ត្រៃយ៍។ គួរឲ្យដឹងដែរថាវិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Putin បានគាំទ្រសំណើរបស់លោក Trump សម្រាប់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធនិងថាមពលរយៈពេល៣០ថ្ងៃ ហើយបានណែនាំយោធារបស់ លោកធ្វើតាមបញ្ជានេះផងដែរ៕ … Continue reading លោក Trump និងលោក Putin ព្រមព្រៀងគ្នាលើបទឈប់បាញ់ជំហានដំបូង គឺហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed