បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីមិនដឹងថាតើលោកស្រីស្ថិតក្នុងបញ្ជីមន្ត្រីថៃដែលត្រូវបានហាមឃាត់ដោយទីក្រុងវ៉ាស៊ីនតោន ពីការទទួលបានទិដ្ឋាការដើម្បីទៅសហរដ្ឋអាមេរិក ឬយ៉ាងណានោះទេ ដោយសារតែការនិរទេសជនជាតិអ៊ុយហ្គ័រចំនួន ៤០នាក់ទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន បាននិយាយបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទាក់ទងនឹងការសម្រេចចិត្តនេះ។ នៅពេលសួរថា តើលោស្រីរងគ្រោះឬអត់? លោកស្រី ផែតងតាន បាននិយាយថា “មិនទាន់មានការបញ្ជាក់នៅឡើយទេ ខ្ញុំនៅតែមិនដឹងទេ”។ លោកស្រីបាននិយាយថា ក្រសួងការបរទេសនឹងផ្តល់ការពន្យល់បន្ថែម ដោយផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើបញ្ហានេះ ដោយបន្ថែមថា ប្រទេសថៃមិនមានបញ្ហាបែកបាក់ ជាមួយសហរដ្ឋអាមេរិកទេ ហើយគ្រាន់តែបំពេញទំនួលខុសត្រូវរបស់ខ្លួនឱ្យអស់ពីសមត្ថភាពក្នុងការធ្វើមាតុភូមិនិវត្តន៍ ជនជាតិភាគតិចបន្ទាប់ពីការឃុំខ្លួន អស់រយៈពេលមួយទសវត្សរ៍ នៅក្នុងព្រះរាជាណាចក្រថៃ។ លោកស្រី ផែតងតាន ក៏បាននិយាយបន្ធូរស្ថានការណ៍ អំពីផលវិបាកដែលអាចកើតមាននៃ ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសដោយនិយាយថា “យើងនឹងពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ”។ ចំណែក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong បានការពារការសម្រេចចិត្ត ក្នុងការនិរទេសជនជាតិ អ៊ុយហ្គ័រនេះ ដោយនិយាយថា … Continue reading នាយករដ្ឋមន្រ្តីថៃថា លោកស្រីមិនបានដឹងថា តើអាមេរិកហាមឃាត់ទិដ្ឋាការរបស់លោកស្រីដែរឬអត់ ជុំវិញការនិរទ្ទេសជនជាតិអ៊ុយហ្គ័រទៅប្រទេសចិនវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed