មហាសេដ្ឋី Elon Musk អះអាងថា មានការឃុបឃិត ដើម្បីសម្លាប់លោក

បរទេស៖ មហាសេដ្ឋី Elon Musk បានចោទថា សកម្មជនឆ្វេងនិយម កំពុងឃុបឃិតគ្នាសម្លាប់លោក និងធ្វើឱ្យក្រុមហ៊ុន Tesla ខូចខាត ដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែង របស់លោកក្នុង ការកាត់បន្ថយការខ្ជះខ្ជាយ និងអំពើពុករលួយ របស់សហព័ន្ធអាមេរិក ។ ការវាយប្រហារដោយហឹង្សា ជាបន្តបន្ទាប់បានផ្តោត ទៅលើរថយន្ត Tesla និងអ្នកចែកចាយ នាពេលថ្មីៗនេះ ដោយប្រើប្រាស់ការបំផ្លិចបំផ្លាញ និងការដុតបំផ្លាញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សា របស់ប្រធានាធិបតីអាមេរិក Donald Trump ហើយបានត្រួតពិនិត្យលើការ កាត់បន្ថយថវិកាសំខាន់ៗ និងការកាត់បន្ថយ កម្លាំងពលកម្មរបស់សហព័ន្ធ រួមទាំងការងារដែលធ្វើឡើង តាមរយៈក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលទើបបង្កើតថ្មី ។ ក្រុមអ្នករិះគន់បានចោទលោក Elon Musk ពីការជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រ បានអះអាងថា ការផ្លាស់ប្តូរនេះគឺចាំបាច់ ដើម្បីទប់ស្កាត់ការខ្ជះខ្ជាយ របស់រដ្ឋាភិបាលអាមេរិក។ ប្រតិកម្មប្រឆាំងនឹងសកម្មភាពរបស់លោក Elon … Continue reading មហាសេដ្ឋី Elon Musk អះអាងថា មានការឃុបឃិត ដើម្បីសម្លាប់លោក