កូរ៉េខាងជើង បាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស ចុងក្រោយបង្អស់របស់ខ្លួន ដែលថ្មីៗនេះត្រូវបានដាក់ឱ្យ ដំណើរការក្នុងផលិតកម្មពេញលេញ ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យការសាកល្បងនេះដោយផ្ទាល់។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានកត់សម្គាល់ថា ការបាញ់សាកល្បងនេះត្រូវបាន ធ្វើឡើងដោយរដ្ឋបាលមីស៊ីល របស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ដើម្បី “ពិនិត្យមើលដំណើរការដ៏ទូលំទូលាយ” នៃប្រព័ន្ធមីស៊ីល ដែលត្រូវបានផលិតឡើង នៅសហគ្រាសឧស្សាហកម្មអាវុធក្នុងស្រុក។ ប្រភពពី KCNA បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងនេះ ជាមួយនឹងសមាជិកសំខាន់ៗ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស ដោយអះអាងថា វាបង្ហាញថា ការឆ្លើយតបរហ័សរបស់មីស៊ីលប្រឆាំងយន្តហោះគឺ “គុណសម្បត្តិ” និង “អាចទុកចិត្តបានខ្ពស់”នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។ រូបថតដែលបានចេញផ្សាយ ជាមួយនឹងរបាយការណ៍នេះ បង្ហាញពីអ្វីដែលហាក់ដូចជាមីស៊ីលបាញ់ចំគោលដៅ និងផ្ទុះ ហើយលោក គីម ជុងអ៊ុន ញញឹមយ៉ាងពេញចិត្ត ចំពោះលទ្ធផលនៃតេស្ត។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់បង្ហោះកាំជ្រួចពី ដីទៅអាកាសជាច្រើនគ្រាប់ ក្នុងពេលជាក់ស្តែងពីទីក្រុងកំពង់ផែ Nampho ភាគខាងលិចរបស់កូរ៉េខាងជើង កាលពីថ្ងៃមុន … Continue reading កូរ៉េខាងជើង បាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស