អាមេរិក នាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគី ដើម្បីសម្រួលជុំវិញការកើនឡើងតម្លៃ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោកស្រី Brooke Rollins បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគី ដើម្បីជួយសម្រួលដល់ការឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការនាំចូលពីប្រទេសទាំងពីរបានចាប់ផ្តើមហើយ ហើយការនាំចូលពីប្រទេសផ្សេងទៀតក៏កំពុងពិភាក្សាដែរ ដោយលោកស្រីបានលើកឡើងដោយកត់សម្គាល់ថា “យើងកំពុងតែនិយាយក្នុងការនាំចូលស៊ុតរាប់រយលានគ្រាប់ សម្រាប់រយៈពេលខ្លី”។ គួរបញ្ជាក់ថា តម្លៃស៊ុតបានកើនឡើង ១០ភាគរយក្នុងមួយខែ ដែលជំរុញដោយកង្វះខាត ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។ ទិន្នន័យបឋមបានបង្ហាញថា ចំណាប់អារម្មណ៍អ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan សម្រាប់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់ ៥៧.៩ នៅក្នុងខែមីនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ចំពេលអតិផរណាកើនឡើង ដែលត្រូវបានសម្គាល់ដោយការកើនឡើង ជាបន្តបន្ទាប់នៃតម្លៃស៊ុត៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed