សភាថៃ ចាប់ផ្តើមជជែកដេញដោល ប្រឆាំងនឹងនាយករដ្ឋមន្រ្តី លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបក្សប្រឆាំងចោលថា ខ្វះសមត្ថភាព និងស្ថិតក្រោម ឥទ្ធិពលពីឪពុក

បរទេស ៖ ការជជែកដេញដោលប្រឆាំង នឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ហើយផ្តោតលើការ ចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព ការគេចពន្ធ និងការទទួលយកឥទ្ធិពលពីឪពុក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមិនអាចទទួលខុសត្រូវបាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Natthaphong Ruengpanyawut មេដឹកនាំបក្សប្រឆាំង និងគណបក្សប្រជាជន បានប្រាប់សភាថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ខ្វះចេតនាដោះស្រាយបញ្ហាជាតិ និងខ្វះចំណេះដឹង ដែលត្រូវការ សម្រាប់ការគ្រប់គ្រងជាតិ។ លោកបាននិយាយថា បញ្ហាជាតិ រួមទាំងការបំពុលដោយធូលី ថ្លៃអគ្គិសនីខ្ពស់ និងការរីករាលដាល នៃត្រីទីឡាយ៉ាថ្ពាល់ខ្មៅដែលរាតត្បាត គឺនៅតែមិនអាចដោះស្រាយបាន ហើយគោលនយោបាយផ្តល់ប្រាក់ ១០.០០០ បាតរបស់រដ្ឋាភិបាល បានបរាជ័យក្នុងការជំរុញសេដ្ឋកិច្ច។ លោក Natthaphong បាននិយាយសំដៅទៅលើការវិល ត្រឡប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឪពុករបស់លោកស្រីនាយករដ្ឋមន្រ្តី … Continue reading សភាថៃ ចាប់ផ្តើមជជែកដេញដោល ប្រឆាំងនឹងនាយករដ្ឋមន្រ្តី លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបក្សប្រឆាំងចោលថា ខ្វះសមត្ថភាព និងស្ថិតក្រោម ឥទ្ធិពលពីឪពុក