សភាប្រទេសថៃ ទម្លាក់ការចោទប្រកាន់ប្រឆាំងនឹង នាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា

បរទេស៖ សភាប្រទេសថៃ បានបោះឆ្នោតទម្លាក់ការចោទប្រកាន់ របស់គណបក្សប្រឆាំង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងសម័យប្រជុំខ្លីរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានសភា លោក Wan Muhamad Noor Matha បានចាប់ផ្តើមសម័យប្រជុំនៅម៉ោង ១០ ព្រឹក នៅពេលដែលតំណាងសភាចំនួន ៤៨៧ នាក់មានវត្តមាន។ សភាបានបោះឆ្នោតប្រឆាំងនឹង សេចក្តីស្នើដកសេចក្តីទុកចិត្តដោយសំឡេង ៣១៩ ទល់នឹង ១៦២សំឡេង ជាមួយនឹងការអនុប្បវាទចំនួន ៧ ។ លោក Wan បានប្រកាសលទ្ធផលបោះឆ្នោត ហើយបិទសម័យប្រជុំភ្លាមៗ។ ការស្នើចោទប្រកាន់ត្រូវបានពិភាក្សានៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ គណបក្សប្រឆាំងបានចោទនាយករដ្ឋមន្ត្រីថា ខ្វះចំណេះដឹង ភាពចាស់ទុំ និងឆន្ទៈនយោបាយដែលត្រូវការសម្រាប់ការងារ។ សមាជិកសភាគណបក្សប្រឆាំងបាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីមិនបាន ដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងថ្លៃអគ្គិសនីខ្ពស់ និងតម្លៃនៅកសិដ្ឋានទាប ហើយបានបន្តគោលនយោបាយចែកប្រាក់របស់ខ្លួន បើទោះបីជាមានការព្រមានថា វានឹងមិនមានប្រសិទ្ធភាពជំរុញសេដ្ឋកិច្ចក៏ដោយ។ គណបក្សប្រឆាំងបានលើកឡើងពីឧប្បត្តិហេតុ ដែលខ្លួនបានជជែកវែកញែកបង្ហាញថា … Continue reading សភាប្រទេសថៃ ទម្លាក់ការចោទប្រកាន់ប្រឆាំងនឹង នាយករដ្ឋមន្ត្រីលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា