ចិន មានបំណងជំនួស ដំណែងអាមេរិក ជាកំពូល AI នៅឆ្នាំ២០៣០
ប៉េកាំង ៖ របាយការណ៍ស៊ើបការណ៍ សម្ងាត់មួយបានឲ្យឹងថា ប្រទេសចិន បានបង្កការគំរាមកំហែង ផ្នែកយោធាដ៏ទូលំទូលាយបំផុត ចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ហើយមានបំណងចង់ក្លាយច្លួន ជាមហាអំណាចបញ្ញាសិប្បនិមិត្ត កំពូលនៅឆ្នាំ២០៣០ នេះបើយោងតរាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ របាយការណ៍ដែល ចេញផ្សាយដោយសហគមន៍ ស៊ើបការណ៍សម្ងាត់អាមេរិក បានដាក់ឈ្មោះថា ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្សី ជាតួអង្គរដ្ឋសំខាន់ៗដែលប្រកួតប្រជែងផលប្រយោជន៍អាមេរិកលើមុខងារជាច្រើន រាប់បញ្ចូលទាំងសន្តិសុខជាតិប្រពៃណី រហូតដល់តាមអ៊ីនធឺណិត ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ របស់សហគមន៍បានឲ្យដឹងថា “ប្រទេសចិន លេចធ្លោជាតួអង្គ ដែលមានសមត្ថភាពបំផុត ក្នុងការគំរាមកំហែងផលប្រយោជន៍សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ទោះបីជាវាក៏មានការប្រុង ប្រយ័ត្នជាងរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងអំពីការប្រថុយនឹងមុខមាត់សេដ្ឋកិច្ច និងការទូតរបស់ខ្លួននៅក្នុងពិភពលោក ដោយការឈ្លានពាន និងរំខានខ្លាំងពេក” ។ របាយការណ៍នេះបានព្រមានថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ដែលជំរុញដោយវិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូល និងឥទ្ធិពលរបស់វានៅក្នុងការជីកយករ៉ែ និងការកែច្នៃសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្ម semiconductor ដូចជា gallium និង germanium ដែលនឹងបង្ហាញពីបញ្ហាប្រឈមជាច្រើន។ … Continue reading ចិន មានបំណងជំនួស ដំណែងអាមេរិក ជាកំពូល AI នៅឆ្នាំ២០៣០
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed