ផែនការសង្គ្រាមរបស់អាមេរិក ក្នុងវាយប្រហារក្រុមហ៊ូទី ត្រូវបានបែកធ្លាយ ២ម៉ោងមុនប្រតិបត្ដិការវាយប្រហារ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគាំទ្រទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Mike Waltz បន្ទាប់ពីនិពន្ធនាយករបស់ទស្សនាវដ្ដី The Atlantic ត្រូវបានបន្ថែមដោយចៃដន្យ ក្នុងការជជែកជាក្រុម Signal ដែលជាកន្លែងដែលមន្ត្រី សន្តិសុខជាតិកម្រិតខ្ពស់ កំពុងពិភាក្សាអំពីផែនការ យោធានៅក្នុងប្រទេសយេម៉ែន។ លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទជាមួយ NBC News ថា “លោកMichael Waltz បានរៀនមេរៀនមួយ ហើយគាត់ជាមនុស្សល្អ” ។ នៅពេលសួរថាតើលោកត្រូវបានគេប្រាប់អំពីវិធីណា ដែលលោក Goldberg ចូលមកក្នុង Signal Chat លោក ត្រាំ បានឲ្យដឹងថា “វាគឺជាមនុស្សរបស់ Michael នៅលើទូរស័ព្ទ។ បុគ្គលិកម្នាក់មានលេខរបស់លោកនៅទីនោះ” ។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា វត្តមានរបស់លោក Goldberg នៅក្នុងការជជែកមិនមាន ផលប៉ះពាល់អ្វីទាំងអស់ លើប្រតិបត្តិការយោធាប្រឆាំង នឹងកងកម្លាំងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន … Continue reading ផែនការសង្គ្រាមរបស់អាមេរិក ក្នុងវាយប្រហារក្រុមហ៊ូទី ត្រូវបានបែកធ្លាយ ២ម៉ោងមុនប្រតិបត្ដិការវាយប្រហារ