លោក Putin ៖ ក្រុមប្រទេសលោកខាងលិច នៅតែមិនយល់ពី ប្រទេសរុស្សីនោះទេ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា មនុស្សមួយចំនួន នៅលោកខាងលិច មិនយល់ពីប្រទេសរុស្ស៊ីទេ ប៉ុន្តែការពិតនោះមិនបានរារាំង ដល់ការអភិវឌ្ឍន៍ របស់ប្រទេសនោះទេ។ ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់ទាំងនោះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំមួយ nS ក្រុមប្រឹក្សាភិបាល នៃចលនាទីមួយ ដែលជាអង្គការរុស្ស៊ី សម្រាប់កុមារ និងយុវជន ។ លោកPutin បាននិយាយថាមានមនុស្សច្រើនណាស់ នៅលោកខាងលិច ដែលមិនយល់ពីប្រទេសរុស្ស៊ី ប៉ុន្តែនេះមិនបានរារាំង យើងពីការរស់នៅនិងការ អភិវឌ្ឍន៍ទេហើយ នេះគួរតែជំរុញឱ្យយើង បង្កើនចំនួនមនុស្ស ដែលយល់ពីយើងហើយចង់រស់ នៅជាមួយយើង ដោយសន្តិភាពនិងមិត្តភាព ឲ្យបានច្រើនជាងនេះ ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ដែរថា គោលដៅបែបនេះ អាចសម្រេចបាន តាមរយៈការងារទូលំទូលាយជាមួយ យុវជនហើយលោកបានមាន ប្រសាសន៍ថា ភាពជោគជ័យកំពុងរង់ចាំយើងនៅក្នុងផ្នែកនេះ ប្រសិនបើយើងធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយ យុវជន ជាមួយកុមារ ជាមួយក្មេងជំទង់ អ្នកដែលបង្កើតមូលដ្ឋានគ្រឹះ នៃអនាគតរបស់ប្រទេស និងផ្តល់តម្លៃដល់ប្រទេសនេះ។ … Continue reading លោក Putin ៖ ក្រុមប្រទេសលោកខាងលិច នៅតែមិនយល់ពី ប្រទេសរុស្សីនោះទេ