បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលរថយន្ត ដែលការតម្លើងពន្ធនេះត្រូវបានសេតវិមានអះអាងថា នឹងជំរុញការផលិតក្នុងស្រុក ប៉ុន្តែក៏អាចដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ លើក្រុមហ៊ុនផលិតរថយន្តដែលពឹងផ្អែកលើ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “វានឹងបន្តជំរុញកំណើន” ។ “យើងនឹងគិតថ្លៃពន្ធ ២៥ភាគរយ ប្រកបដោយប្រសិទ្ធភាព។” ពន្ធគយដែលសេតវិមានរំពឹងថានឹងបង្កើនប្រាក់ចំណូល ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ អាចមានភាពស្មុគ្រស្មាញ សូម្បីតែក្រុមហ៊ុនផលិតរថយន្ត របស់សហរដ្ឋអាមេរិកក៏ប្រភពគ្រឿងបន្លាស់របស់ពួកគេ គឺយកមកពីជុំវិញពិភពលោកដែរ។ ការដំឡើងពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា មានន័យថា ក្រុមហ៊ុនផលិតរថយន្តអាចប្រឈមមុខនឹងការចំណាយខ្ពស់ និងការលក់បានទាប ទោះបីជាលោក Trump អះអាងថា ពន្ធនឹងនាំឱ្យរោងចក្រកាន់តែច្រើនបើកនៅសហរដ្ឋអាមេរិក និងចុងបញ្ចប់នៃអ្វីដែលគាត់វិនិច្ឆ័យថា ជាខ្សែសង្វាក់ផ្គត់ផ្គង់ “គួរឱ្យភ្ញាក់ផ្អើល” ដែលគ្រឿងបន្លាស់រថយន្ត និងរថយន្តបានបញ្ចប់ត្រូវបានផលិតនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed