ចិន ជំរុញឲ្យអាមេរិក កុំគិតគូរពីតក្កវិជ្ជា អនុត្តរភាពរបស់ខ្លួន ទៅលើចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិនបានជំរុញ ឱ្យសហរដ្ឋអាមេរិកកុំឱ្យគិតគូរពីតក្កវិជ្ជាអនុត្តរភាព របស់ខ្លួនទៅលើប្រទេសចិន ឬមើលទំនាក់ ទំនងចិន-អាមេរិក តាមរយៈចិត្តគំនិតសង្រ្គាមត្រជាក់ហួសសម័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន រូបនេះ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅ នឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរបាយការណ៍ របស់សហរដ្ឋអាមេរិក ដែលអះអាងថា ប្រទេសចិន គឺជាប្រទេសកំពូល ខាងយោធា និងការគំរាមកំហែងតាមអ៊ីនធឺណិត របស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ភាគីសហរដ្ឋអាមេរិកបានចេញផ្សាយ របាយការណ៍ដែលមិនទទួលខុសត្រូវ និងលម្អៀងទាំងនេះពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្សព្វផ្សាយការនិទានរឿង “ការគំរាមកំហែងរបស់ចិន” និងការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសធំៗ គ្រាន់តែជាលេស ក្នុងការទប់ស្កាត់ និងបង្ក្រាបប្រទេសចិន និងដើម្បីរក្សាអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបានកត់សម្គាល់ថា “ការអភិវឌ្ឍន៍របស់ប្រទេសចិន គឺផ្អែកលើតក្កវិជ្ជាច្បាស់ លាស់នៃប្រវត្តិសាស្ត្រ និងកម្លាំងជំរុញផ្ទៃក្នុងដ៏រឹងមាំ ។ គោលដៅរបស់យើង ដែលធ្វើឡើងដោយបើកចំហ និងស្មោះត្រង់ គឺគ្រាន់តែអនុញ្ញាតឱ្យ ប្រជាជនចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួមចំណែកកាន់តែច្រើន … Continue reading ចិន ជំរុញឲ្យអាមេរិក កុំគិតគូរពីតក្កវិជ្ជា អនុត្តរភាពរបស់ខ្លួន ទៅលើចិន