បណ្ដាប្រទេសអាមេរិកឡាទីន ច្រានចោលការ យកពន្ធរបស់អាមេរិក លើប្រទេស ដែលទិញប្រេង ពីវេណេស៊ុយអេឡា
ម៉ិចស៊ីកូ៖ ប្រទេសជាច្រើន នៅអាមេរិកឡាទីន បានសម្តែងការមិនយល់ ស្របលើការ សម្រេចចិត្ត របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធលើប្រទេស ដែលទិញប្រេង ឬឧស្ម័នពីវ៉េណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសា រព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹង នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា “យើងមិនយល់ស្របនឹងការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេស (ទាំងនោះ) នេះមានសារៈសំខាន់ ព្រោះវាមិនប៉ះពាល់ ដល់រដ្ឋាភិបាល ឬបុគ្គលណាមួយឡើយ ប៉ុន្តែវាជាប្រជាជនទាំងមូល” ។ លោកស្រី Sheinbaum ក៏បានបញ្ជាក់ជំហរ របស់នាងប្រឆាំងនឹង ទណ្ឌកម្មពាណិជ្ជកម្ម លើប្រទេសគុយបា និងវេណេស៊ុយអេឡា ដោយបន្ថែមថា វាគឺជាជំហរដែលលោកស្រី នឹង “បន្តការពារ” ។ លោកស្រីបានឲ្យដឹងថា ជំនួសឱ្យការដាក់ទណ្ឌកម្មដែល “ប៉ះពាល់ដល់ប្រជាជន” រដ្ឋាភិបាលគួរតែងាកទៅរក “ការទូត និងការសន្ទនាអន្តរជាតិ”។ នៅពេលសួរថាតើវិធានការ របស់សហរដ្ឋអាមេរិក អាចផ្តល់អត្ថប្រយោជន៍ ដល់ម៉ិកស៊ិកក្នុងការនាំចេញប្រេង បន្ថែមទៀតឬអត់លោកស្រី Sheinbaum បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី … Continue reading បណ្ដាប្រទេសអាមេរិកឡាទីន ច្រានចោលការ យកពន្ធរបស់អាមេរិក លើប្រទេស ដែលទិញប្រេង ពីវេណេស៊ុយអេឡា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed