គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ អង្រួនរដ្ឋធានី បាងកក របស់ប្រទេសថៃ
បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានអង្រួនរដ្ឋធានីថៃ នៅថ្ងៃសុក្រនេះ បណ្តាលឲ្យអគារជាច្រើនត្រូវញ័ររង្គើ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់ គឺជាកម្រិតរាក់ ១០ គីឡូម៉ែត្រ (6.2 ម៉ាយ) ជាមួយនឹងចំណុចកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង នេះបើយោងតាមរបាយការណ៍បឋម។ តំបន់បាងកកធំជាងនេះជាកន្លែង រស់នៅរបស់ប្រជាជនជាង ១៧លាននាក់ ដែលភាគច្រើនរស់នៅក្នុងផ្ទះល្វែងខ្ពស់ៗ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed