ប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី កើនឡើងដល់ ២៧០០នាក់

ម៉ាន់ដាឡេ៖ ប្រមុខយោធារបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារ ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ដល់ជាង ២,៧០០ នាក់ និងមនុស្សជាង ៤,៥០០ នាក់បានរងរបួស នេះបើយោងតាមការ រាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ដោយសារការរញ្ជួយដី ការខ្វះខាតគ្រឿងចក្រធុនធ្ងន់ និងការផ្គត់ផ្គង់ចរន្តអគ្គិសនី បន្តបង្អាក់ដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ប្រមុខរបបយោធាលោក មីន អ៊ុងឡាំង បានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងមានលើសពី ៣,០០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៤៤០ នាក់កំពុងបាត់ខ្លួន។ ក្រុមជួយសង្គ្រោះមកពីប្រទេសចិន និងរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ របស់ពួកគេនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា នៅជិតចំណុចកណ្តាល នៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកាលពីរសៀលថ្ងៃសុក្រ ។ ប្រទេសផ្សេងទៀតរួមមានថៃ ឥណ្ឌា និងសិង្ហបុរី បានបញ្ជូនអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេស ដែលរងការរញ្ជួយដីនេះផងដែរ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកក៏បានបន្តនៅក្នុងទីក្រុងបាងកក ដោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២០ … Continue reading ប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី កើនឡើងដល់ ២៧០០នាក់