មន្ត្រីផ្នែកសុវត្ថិភាពរបស់ប្រទេសថៃ រកឃើញថា ដែកមិនមានស្តង់ដារ បានប្រើក្នុងអគារកម្ពស់៣០ជាន់ ដែលបានរលំក្នុងទីក្រុងបាងកក ពេលរញ្ជួយដី

បរទេស៖ មន្ត្រីផ្នែកសុវត្ថិភាពរបស់ប្រទេសថៃ បាននិយាយថា ការធ្វើតេស្តដែក និងដែកធ្នឹម ដែលប្រើសម្រាប់ពង្រឹងបេតុង ពីអគារបាងកក ដែលបានដួលរលំកំឡុង ពេលរញ្ជួយដីកាលពីសប្តាហ៍មុន បានរកឃើញថា ដែកមួយចំនួនដែល ប្រើប្រាស់គឺទាបជាងស្តង់ដារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អគារកម្ពស់ ៣០ ជាន់ដែលនៅតែកំពុងសាង សង់គឺសម្រាប់ធ្វើជា ការិយាល័យរដ្ឋាភិបាល ប៉ុន្តែការរញ្ជួយបានកាត់ បន្ថយរចនាសម្ព័ន្ធ ទៅជាគំនរបាក់បែកក្នុងរយៈពេលប៉ុន្មានវិនាទី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរបួស ៩ នាក់ទៀត។ វាជាឧបទ្ទវហេតុដែលមានមនុស្ស ស្លាប់នៅក្នុងប្រទេសថៃ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃសុក្រ ដោយអ្នកស្លាប់ចំនួន ២០ នាក់ភាគច្រើននៃព្រះរាជាណាចក្រនេះ ដែលត្រូវបានគេគិតថា ជាកម្មករនៅលើការដ្ឋានសំណង់ ហើយមនុស្សប្រហែល ៧០នាក់ នៅតែជាប់នៅក្រោម គំនរថ្មបាក់បែក។ នាយករដ្ឋមន្ត្រីថៃលោក Paetongtarn Shinawatra ដែលបានបញ្ជា ឱ្យស៊ើបអង្កេតលើសម្ភារៈ និងស្តង់ដារសុវត្ថិភាព នៅកន្លែងសាងសង់ បាននិយាយថា “យើងត្រូវស៊ើបអង្កេតកន្លែង … Continue reading មន្ត្រីផ្នែកសុវត្ថិភាពរបស់ប្រទេសថៃ រកឃើញថា ដែកមិនមានស្តង់ដារ បានប្រើក្នុងអគារកម្ពស់៣០ជាន់ ដែលបានរលំក្នុងទីក្រុងបាងកក ពេលរញ្ជួយដី