រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាប់ប្រទេសនានាថា កុំសងសឹក ប្រឆាំងនឹងការតម្លើង ពន្ធនាំចូលរបស់អាមេរិក

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Bessent បានផ្តល់ដំបូន្មានដល់ប្រទេសដែលទទួលរង ការយកពន្ធទៅវិញទៅមកពីសហរដ្ឋអាមេរិកឱ្យ “អង្គុយចុះ ហើយកុំសងសឹក” ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់សារព័ត៌មាន FOX News នៅថ្ងៃទី ២ ខែមេសាថា “ដំបូន្មានរបស់ខ្ញុំចំពោះគ្រប់ ប្រទេសទាំងអស់នៅពេលនេះ គឺកុំសងសឹក។ លោក Bessent បាននិយាយបន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសពន្ធនាំចូលទៅវិញទៅមកថ្មី លើដៃគូពាណិជ្ជកម្មចំនួន ១៨០ប្រទេស ដែលប្រហែលពាក់កណ្តាលនឹងត្រូវដាក់ពន្ធរួម ១០ភាគរយ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក នឹងទទួលរងនូវពន្ធខ្ពស់រហូតដល់ ៥០ភាគរយ ចាប់ពីថ្ងៃទី ៩ ខែមេសា។ លោក Bessent ពីមុនបានប្រាប់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋថា ពន្ធគយទៅវិញទៅមកនឹងជា “ចំណុច” សម្រាប់សហរដ្ឋអាមេរិកដើម្បីដាក់លើប្រទេសនានា … Continue reading រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាប់ប្រទេសនានាថា កុំសងសឹក ប្រឆាំងនឹងការតម្លើង ពន្ធនាំចូលរបស់អាមេរិក